Battambang

ផលិតផលស្រូវ

  1. www.maff.gov.kh/km

ទិន្នផលស្រូវកើនឡើង៥ម៉ឺនតោនសម្រាប់​ឆ្នាំ​២០១០​នៅ​ខេត្ត​បាត់ដំបង

វាលស្រែនៅខេត្តបាត់ដំបង (រូបភាព៖ ABC)។
វាលស្រែនៅខេត្តបាត់ដំបង (រូបភាព៖ ABC)។
អាជ្ញាធរខេត្តបាត់ដំបងប្រកាសថាឆ្នាំ២០១០នេះខេត្តបាត់ដំបងមានស្រូវរាប់ម៉ឺនតោន
ដើម្បីធ្វើការនាំចេញទៅបរទេស។ តើនេះជាដំណឹងល្អឬសម្រាប់ប្រទេសកម្ពុជា ជា
ពិសេសពលរដ្ឋធ្វើស្រែចម្ការនៅខាត្តបាត់ដំបង? សូមលោកអ្នកនាងកញ្ញា បន្ដស្តាប់
របាយការណ៍របស់លោក សុខ សាវី ៖
លោកប្រាជ្ញច័ន្ទ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍អោយដឹងថា ដោយអាកាសធាតុ
អំណោយផល ការជ្រើសរើសពូជ និងប្រព័ន្ធធារាសាស្រ្ត ត្រូវបានពង្រីកនិងស្តាកាន់តែ
ច្រើនធ្វើអោយទិន្នផលស្រូវក្នុងខេត្តឆ្នាំ២០១០នេះអាចទទួលបានទិន្នផល៧៥០០០០តោន
បើប្រៀបធៀបឆ្នាំមុនកើនឡើងរហូតដល់៥ម៉ឺនតោន។ លោកបញ្ជាក់ថាទិន្នផលស្រូវឆ្នាំនេះ
ក្រៅការហូបចុក យើងអាចបញ្ជូនស្បៀងចេញរាប់ម៉ឺនតោនទៅបរទេស ។
សំឡេ ង ៖
កំណើននៃលទ្ធផលបង្កបង្កើនផលស្រូវ និង ដំណាំគួបផ្សំផ្សេងៗដែលគួរជាទី ចាប់
អារម្មណ៍គួបផ្សំនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការនាំអង្ករចេញទៅក្រៅ
ប្រទេស បានក្លាយជាការលើកទឹកចិត្តធ្វើអោយប្រជាពលរដ្ឋប្រកបមុខរបរដោយក្តី
សង្ឃឹមក្នុងកិច្ចប្រឹងប្រែងបង្កបង្កើនផល។
បើតាមរបាយការណ៍របស់មន្រ្តីមន្ទីរកសិកម្មខេត្តអោយដឹងថាខេត្តបាត់ដំបងជាខេត្ត
ជម្រុកស្រូវមួយដ៏ធំក្នុងប្រទេសកម្ពុជា ដោយសារខេត្តនេះសម្បូរប្រភពទឹក ដូចជា
ស្ទឹងសង្កែ ស្ទឹងមោង ស្ទឹងបវេល ដែលមានប្រភពទឹកមកពីតំបន់ជួរភ្នំក្រវាញ ស្ទឹងទាំង
នោះមានប្រព័ន្ធបង្ហូរទឹកជាអូរ ព្រែក សម្រាប់ផ្គត់ផ្គង់ដល់ប្រព័ន្ធធារាសាស្រ្តខ្លះនិង
សម្រាប់បំរើការស្រោចស្រពផ្ទៃដីក្នុងខេត្ត ដូចជាប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ
ដែលអាចមានលទ្ធភាពស្រោចស្រពផ្ទៃដី ១៣៥០០ហិចតា ប្រព័ន្ធធារាសាស្រ្តទំនប់
បវេលអាចស្រោចស្រពបានជាងបួនម៉ឺនហិចតា ប្រព័ន្ធអាងបាសាក់អាចស្រោចស្រព
ពីម៉ឺនហិចតា និង ប្រព័ន្ធធារាសាស្រ្តកង្ហត អាចស្រោចស្រពជិតប្រាំម៉ឺនហិចតា ។និង
មានប្រព័ន្ធស្រោចស្រព ជាច្រើនទៀតដែលកំពង់ប្រើប្រាស់និងស្តារឡើងវិញ។
សូមបញ្ជាក់ថាខេត្តបាត់ដំបងនៅឆ្នាំ២០១០នេះបង្កបង្កើនផលស្រូវមានចំនួនជាងពីរសែន
ប្រាំមួយម៉ឺនហិចតា គឺស្មើរនិង១១០ភាគរយនៃផែនការ ជាងពីរសែនបួនម៉ឺនហិចតា ដែល
កើនលើសឆ្នាំ២០០៩ ជិតមួយម៉ឺនហិចតា៕