Battambang

ក្រូចនៅបាត់ដំបង

បាត់ដំបង: ភៀវ ​ទេសចរ​ជាតិ​និង​អន្តរជាតិ ពេល​មក​ទស្សនា​ខេត្តបាត់ដំបង​ហើយ​ត្រ​ទ្ប​ប់​ទៅវិញ​ចង់បាន​ក្រូចពោធិសាត់​ ផ្អែម​ឆ្ងាញ់​​ដែល​ល្បី​នៅ​ខេត្ត​ដ៏​ចំណាស់​តែ​ប្រយ័ត្ន​ទិញ​ប៉ះចំ​ក្រូច​ វៀតណាម ពិសេស​នៅក្នុង​ខែ​ដែល​ក្រូចពោធិសាត់​បាត់ដំបង​ខ្សត់ នាំឱ្យមាន​​ការខកចិត្ត​ដោយ​ខំ​ជិះ​រថយន្ត​មកពី​ខេត្ត​ផ្សេងៗ​និង​រាជធានី​ ភ្នំពេញ តែ​មក​ទិញ​ក្រូច​វៀតណាម​ទៅវិញ ។​

នារី​សុខ ហេង​ស្តង់​លក់​ក្រូច​យីហោ​ស្ទឹង​ក្រហម​៩៩ នារី​ប្រាក់ សុគន្ធា នារី​សា​វន​…​ជា​អ្នករកស៊ី​លក់​ក្រូច​តាម​ស្តង់​នៅ​ជិត​ផ្សារលើ​រ៉​ប​មាត់​ ស្ទឹង​សង្កែ​បាន​បញ្ជាក់ថា ពួកគាត់​លក់​ក្រូចពោធិសាត់​និង​ក្រូចថ្លុង ជាច្រើន​ឆ្នាំ​មកហើយ​។ នៅ​ម្តុំ​នេះ​មាន​ស្តង់​លក់​​ក្រូចពោធិសាត់​តែ​១១​ស្តង់​ប៉ុណ្ណោះ ហើយ​ពួកគាត់​លក់​តែ​ក្រូចពោធិសាត់​ដែល​ដាំ​នៅក្នុង​ខេត្តបាត់ដំបង​។ បើ​គ្មាន​ក្រូច​បាត់ដំបង​​ពួកគាត់​មិន​លក់​ទេ​សុខចិត្ត​នាំគ្នា​លក់​ផ្លែឈើ​ អ្វី​ផ្សេង ដាច់ខាត​មិន​លក់​ក្រូច​វៀតណាម នាំឱ្យ​ខូច​ឈ្មោះ​ទេ​។ ពួកគាត់​និយាយថា​ក្រូច​​វៀតណាម​ពិតជា​មាន​គេ​យកមក​បន្លំ​លក់​នៅក្នុង​ ខេត្តបាត់ដំបង​មែន​។ ប៉ុន្តែ​ការយក​ក្រូច​វៀតណាម​មក​លក់​បន្លំ​ថា ជា​ក្រូច​បាត់ដំបង​គឺ​ភាគច្រើន​ពេលដែល​ខែ​ក្រូចពោធិសាត់​បាត់ដំបង​ខ្សត់​ ចុងដៃ​ចង់​អស់ នៅមាន​តិចតួច​ផ្លែ​វា​តូច​ហើយ​តម្លៃ​ក៏​ថ្លៃ​ជាង​ខែ​សំបូរ​។​​ខែ​ដែល​ក្រូច​ ខ្សត់​គឺ​ចាប់ពី​ខែ​២ ដល់​ខែ​៧ រៀងរាល់ឆ្នាំ​ពិសេស​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន តែម្តង​ទើប​មានការ​លក់​ក្រូច​វៀត​​ណា​ម​ថា​ជា​ក្រូច​ខ្មែរ​។ អ្នក​ដែល​លក់​ក្រូច​វៀតណាម​ភាគច្រើន​អ្នក​ដឹក​លក់​តាម​ម៉ូតូ កង់​ឬ​រែក​លក់​និង​មួយចំណែក​ទៀត​អ្នក​ដាក់​លក់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ម្តុំ​ឃុំ​អន្លង់​វិល ដោយ​គេ​ប្រើល្បិច​យក​ទង​ក្រូច​បាត់ដំបង​ទៅ​បិត​លើ​ក្រូច​វៀតណាម ដោយ​ប្រើ​កាវ​វិទ្យាសាស្ត្រ ។ ពួកគាត់​បញ្ជាក់ថា ចាប់ពី​ខែ​៧ រហូតដល់​ខែ​១០ រៀងរាល់ឆ្នាំ​ក្រូចពោធិសាត់​សម្បូរហូរហៀរ​ហើយ តម្លៃ​ក៏​ថោក​គួរសម​មិនមាន​អ្នកណា​យក​ករូច​យួន​មក​លក់​ទេ ។ ក្រូចពោធិសាត់​មាន​៤​ប្រភេទ : ប្រភេទ​ទី​១-​ហៅ​ក្រូច​ខ្ញុង​(​ផ្លែ​តូចៗ​) ប្រភេទ​ទី​២-​ហៅ​ក្រូច​ឃ្លី ប្រភេទ​ទី​៣-​ហៅ​ក្រូច​កណ្តាល និង​ប្រភេទ​ទី​៤-​ហៅ​ក្រូច​លេខ​១(​ធំជាងគេ​)​។ ហើយ​ចាប់ពី​ខែ​១១​រហូតដល់​ខែ​២​ក្រូច​បាត់ដំបង ចាប់ផ្តើម​ខ្សត់​មិនសូវ សំបូរ​រីឯ​តម្លៃ​ក៏​ថ្លៃ​ណាស់ដែរ ។​

ចំណែក​អ្នកលក់​ក្រូច​តាម​កង់​និង​រែក​លក់​ក៏បាន​និយាយថា ក្រូចពោធិសាត់​ពិតជា​មាន​គេ​បន្លំ​យក​ក្រូច​យួន​មក​លក់​មែន​ប៉ុន្តែ​មានតែ​ ក្នុង​ប៉ុន្មាន​ខែ​ដែល​ក្រូច​បាត់ដំបង​អស់​ផ្លែ​នៅសល់​តិចតួច​ហើយ​មានតម្លៃ​ ថ្លៃ​ទៀតផង​។ ក្រូច​យួន​ច្រើន​ដឹក​មកពី​ភ្នំ​ពេ​ញ​តាម​រថយន្ត​នីសា​ន់​១​បាំង​កន្លះ ដោយ​តៃកុង​ដាក់​បង្កប់​ក្រោម​ទំនិញ​កង់​ឬ​របស់​ក្មេង​លេង​ស្រាលៗ​។ ពេល​ដាក់​ទំនិញ​អស់​តៃកុង​​ទ្បាន​ប្រើល្បិច​បើក​ទ្បាន​ទៅ​ស្រុក​បាណន់​រួច​ បែរ​ក្បាល​ត្រឡប់មកវិញ​ដើម្បី​បន្លំ​ថា ជា​ក្រូចពោធិសាត់​បាត់ដំបង​។​

ជួប​ជាមួយ​លោក​ឈឹម វ​ជិ​រា​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បានអោយដឹងថា ក្រូចពោធិសាត់ បាត់ដំបង មាន​ដាំ​នៅ ស្រុក ចំនួន​៨ ក្នុង​ខេត្ត មានស្រុក​បាណន់ សង្កែ មោងឫស្សី ថ្មគោល ប​វេ​ល ឯក​ភ្នំ រតនមណ្ឌល​និង​កំរៀង មាន​ជាង​១​ពាន់ ហិកតា​តែ​កំពុងផ្តល់​ផល​តែ​ជាង​៧០០​ហិកតា ។ ពូជ​ក្រូចពោធិសាត់​បាត់ដំបង​មាន​៥​ប្រភេទ :​ទី​១-​ផ្លែ​វា​មាន​រាង​មូល​សំបក​ស្តើង ហើយ​រសជាតិ​ផ្អែម​ឆ្ងាញ់​មាន​ក្បាលកាក់​៥​នៅ​ពីលើ ទី​២-​សំបក​ស្តើង​ប៉ុន្តែ​មិនមាន​រាង​មូល​ទេ ទី​៣-​មាន​រាង​ពងក្រពើ ទី​៤-​មាន​សំបក​ក្រាស់​និង​ទី​៥​មាន​ក្បាលកាក់​៣​នៅ​ពីលើ ។ ចំណែក​ពូជ​ក្រូច​នាំចូល​ពី​ប្រទេស​សៀម​មាន រាង​ពងក្រពើ​និង​មាន​រង្វះ ។ រីឯ​ក្រូច​វៀតណាម​ដូច​ប្រភេទ​ទី​៣​របស់​ក្រូច​ខ្មែរ សំបក​ក្រាស់​ល្មម​និង​រាង​ពងក្រពើ ។​

គុណភាព : ក្រូចពោធិសាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​មាន​រសជាតិ​ខុសគ្នា ។ ចំពោះ​ក្រូចពោធិសាត់​ដែល​ល្បី​ថា មាន​រសជាតិ​ផ្អែម​ហើយ​ឆ្ងាញ់​គឺ​មាននៅ​ភូមិ​បាយ​ដំ​រ៉ាំ ឃុំ​ឈើទាល ឃុំ​ក​ន្ទឺ​១ ក​ន្ទឺ​២ រហូត​ដល់ក​ង្ហ​ត ក្នុងស្រុក​បាណន់ ។ ចំណែក​ស្រុក​ផ្សេងៗ​ទៀត​មាន​រសជាតិ​ជូរ​លាយ​ផ្អែម ។​

ជម្ងឺ​ក្រូច : ក្រូចពោធិសាត់​កន្លងមក​មាន​ជម្ងឺ​ស្លឹក​ប្រា​ក់បាន​រាលដាល​ពី​ស្រុក​មួយ​ទៅ​ ស្រុក​មួយ​គឺ​កន្លែង​ណា​ដែលមាន​ដំ​​ណាំ​ក្រូច​គេ​ហៅថា​ជម្ងឺ​ឱកាសនិយម​ឬ​ ខ្វះ​អាហារូបត្ថម្ភ​ដូចជា​ខ្វះ​ជាតិ​ស​ង្ក័​សី ជាតិ​ទង់ដែង ជាតិ​ម៉ូ​លី​ដែន គ្លរ​ជាដើម​។​ជម្ងឺ​ស្លឹក​ប្រាក់​នេះ​មិនអាច​ព្យាបាល​បានទេ​គឺ​សត្វល្អិត​វា ​ស៊ី​ចាប់ពី​ចុង​រហូតដល់​គល់​ធ្វើឱ្យ​ឫស​រលួយ ហូរ​ជ័រ​ធ្វើឱ្យ​ងាប់​ទាំង​ដើម​តែម្តង​។​​ដូច្នេះ​បើ​ចង់​ដាំ​ដំណាំ​ក្រូច​ នៅលើ​ដី​នេះ​ទៀត​លុះត្រាតែ​ភ្ជួរ​រាស់​ចោល រៀបចំ​ដី​ឱ្យ​ស្អាត​ហើយ​ត្រូវ​ជ្រើសរើស​ពូជ​ក្រូច​ណា​ដែល​ធុន​និង​ជម្ងឺ​ដោយ ​ត្រូវ​ដាំ​ចន្លោះ​ពីគ្នា​ចម្ងាយ ៥​ម៉ែត្រ ហើយ​នៅក្នុង​ចន្លោះ​នោះ​យើង​អាច​ដាំ​ដើម​ត្របែក​និង​នៅតាម​របង​ត្រូវ​ដាំ​ ដើម​​ផ្ការំយោល​ជា​របាំង​ការពារ​សត្វល្អិត​ផង ។​

លោក​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ចំពោះ​ភ្ញៀវ​ ជាតិ​និង​បរទេស​បើ​ចង់​ទិញ​ក្រូចពោធិសាត់​កុំឱ្យ​ច្រ​ទ្បំ​​ប៉ះ​ក្រូច​ វៀតណាម​សុំ​កុំ​ទិញ ក្រូចពោធិសាត់​ចាប់ពី​ខែ​២ រហូត​ខែ​៦ ព្រោះ​ជា​ខែ​ខ្សត់​ក្រូច​ហើយ​បើ​មាន​ក៏​ផ្លែ​វា​តូចៗ​(​ចុងដៃ​)​នឹង​​ មានតម្លៃ​ថ្លៃ​ទៀតផង​។​ចំណែក​ខែ​ដែល​ក្រូច​ពេញ​ផ្អែម​ឆ្ងាញ់​គឺ​ក្នុង​ខែ​៩ និង​ខែ​១០ ជា​រៀងរាល់ខែ​ហើយ​ខែ​៧ និង​ខែ​៨ គេ​ហៅ​ក្រូច​​ទឹកភ្លៀង​សំបូរ​ច្រើន​ប៉ុន្តែ​មិនសូវ​ផ្អែម​មុត​ទេ​គឺ​នៅ​ជូរ​ លាយ​ផ្អែម​ដែល​អ្នកខ្លះ​និយម​ចូលចិត្ត​របៀបនេះ ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)