Battambang

កិច្ចអភិវឌ្ឍន៍

  1. http://www.cfr.org/
បាត់ដំបង ៖ រយៈពេល​២​ថ្ងៃ គិត​ចាត់​ពី​ថ្ងៃ​ទី​២០-២១ ខែឧសភា​ ឆ្នាំ​២០១០ នៅ​ស្នង​ការ​ដ្ឋាន នគរបាល​ខេត្ត​បាត់ដំបង និង​នៅ​ទី​លាន​អាកាស​យាន​ដ្ឋាន​ បាត់ដំបង មាន​ការ​បំពាក់​បំប៉ន​ ជំនាញ បន្ថែម​និង​ចុះ​អនុវត្ត​ផ្ទាល់ របស់​កំលាំង​ការិយាល័យ​ពន្លត់ បង្ការ​ អគ្គិភ័យ​ខេត្ត​បាត់ដំបង ក្រោម​ការ បង្រៀន​ផ្ទាល់​ពី​កំលាំង​ការិយាល័យ​ពន្លត់ បង្ការ អគ្គិភ័យ​ខេត្ត​បាត់ដំបង ក្រោម​ការ​បង្រៀន​ផ្ទាល់​ពី ក្រុម​ពន្លត់​អគ្គិភ័យ នៃ​ប្រទេស​អូស្រ្តាលី ក្នុង​នោះ​ក៏​មាន​ការ​ចូល​រួម​ពី​អគ្គ​នាយក​ដ្ឋាន​លោក​ស្នង​ ការ លោក​ស្នង​ការ​រង និង​ប្រធាន​ការិយាល័យ​ផង​ដែរ។

ប្រទេស​អូស្រ្តាលី មិន​ត្រឹម​តែ​ជួយ​ទៅ​លើ​ការងារ​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​លើ សំភារៈ​ជា​ច្រើន​ដូច​ជា សំលៀក​បំពាក់​ការពារ​ភ្លើង ទុយោ ក្បាល​បាញ់ និង​សំភារៈ​ផ្សេង​ៗ​ជាច្រើន ទៀត​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការងារ​អគ្គិភ័យ​នេះ។ ម៉្យាង​វិញ​ទៀត សម្ភារៈ​មួយ​ចំនួន​ដែល​ប្រើប្រាស់​ពី មុន មាន​សភាព​ចាស់​ៗ ត្រូវ​បាន​ប្ដូរ​ចេញ​និង​បំពាក់​ថ្មី​ទាំង​អស់​ ដូច​ជា​ការ​ផ្លាស់​ប្ដូរ​ក្បាល​បាញ់​ និង ទុយោ​តំរូវ​ឲ្យ​ត្រូវ​គ្នា​ទាំង​អស់ ជៀស​វាង​រថយន្ត​ម៉ាក​ផ្សេង​គ្នា​ ត្រូវ​ប្រើ​ទុយោ និង​សម្ភារៈ​ផ្សេង​គ្នា​ គឺ​វា អាច​បង្ក​ឲ្យ​មាន​ការ​លំបាក​នៅ​ពេល​យក​មក​ប្រើប្រាស់​ពេល​ហេតុការណ៍​ណា​មួយ​ កើត​ឡើង​បន្ទាន់។

លោក​វរៈសេនីយ៍​ឯក​ផន សុភា នាយក​រង​វិទ្យាស្ថាន​​នៃ​បណ្ឌិត​សភា និង​ជា​អ្នក​ដឹក​នាំ​គណៈ ប្រតិភូ​ប្រទេស​អូស្រ្តាលី បាន​មាន​ប្រសាសន៍​ថា បាត់ដំបង គឺជា​ខេត្ត​ទី​៩ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​អូស្រ្តាលី​ចុះ​មក​បំពាក់​បំប៉ន​មុខ​ជំនាញ​នេះ ហើយ​ក្រុម​ការងារ​នេះ​នឹង​បន្ត​ចុះ​ទៅ​ខេត្ត​ដទៃ​ទៀត រហូត​គ្រប់​ខេត្ត ក្រុង ក្នុង​គោល​បំណង​ឲ្យ​នគរបាល​ផ្នែក​ជំនាញ​អគ្គិភ័យ​នេះ កាន់​តែ​យល់​ច្បាស់​បន្ថែម​ទៀត​​ទៅ​លើ​កំរិត​នៃ​ការ​យល់​ដឹង​ពី​មុន​មក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ផ្លាស់​ប្ដូរ​ទុយោ នេះ​គឺ តម្រូវ​ឲ្យ​មាន​លក្ខណៈ​ស្ដង់​ដារ ទៅ​លើ​រថយន្ត​ពន្លត់ បង្ការ អគ្គិភ័យ​គ្រប់​ប្រភេទ៕